ក្រចេះ៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី១៣ខែមេសាឆ្នាំ២០២១ ពាក់ព័ន្ធករណី រំលោភសេពសន្ទវៈ លើកូនស្រីដើម រហូតមានផ្ទៃពោះ៥ខែ ទើបបែកធ្លាយ ។
លោកវរសេនីយ៍ឯក ចាន់ សុខគីម អធិការនគរបាលស្រុកស្នួល បានឱ្យដឹងថា ជនសង្ស័យជាឪពុកចុងអាយុ ២៩ឆ្នាំ រស់នៅ ស្រុកស្នួល ខេត្តក្រចេះ បានរំលោភសេពសន្ទវៈលើកូនស្រីដើមអាយុ១៧ឆ្នាំ បានសម្រេចជាច្រើនលើក រហូតដល់មានផ្ទៃពោះ៥ខែ ទើបបែកធ្លាយ ។
លោកអធិការបានបន្តថា ករណីនេះបានកើតឡើង បន្ទាប់ពីទទួលបណ្តឹង ពីក្មេងស្រីរងគ្រោះ អាយុ១៦ឆ្នាំនៅ ស្រុកស្នួល ថា កាលពីក្នុងអំឡុងខែធ្នូ ឆ្នាំ២០២០ ខ្លួនត្រូវបានឪពុកចុង បានធចាប់រំលោភសេពសន្ថវៈ បានសម្រេចជាច្រើនលើក និង បានប្រើហិង្សា គម្រាមកំហែង ថានឹងសម្លាប់ ប្រសិនបើខ្លួន ហ៊ានយករឿងនេះទៅប្រាប់ម្តាយឬ អ្នកដទៃ រហូតដល់បច្ចុប្បន្នខ្លួនបានមានផ្ទៃពោះ ៥ខែទៅហើយ។
គួរបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿងបញ្ចូន ទៅការិយាល័យជំនាញ ខេត្តចាត់ការបន្ត តាមនីតិវិធី ៕