Home សង្គម មុនចូលឆ្នាំថ្មីតែមួយថ្ងៃ! មីនតោនមួយគ្រាប់ ផ្តាច់សង្ខាបុរស អ្នកបេីកត្រាក់ទ័រភ្ជួរដីម្នាក់ នៅស្រុកគាស់ក្រឡ 

មុនចូលឆ្នាំថ្មីតែមួយថ្ងៃ! មីនតោនមួយគ្រាប់ ផ្តាច់សង្ខាបុរស អ្នកបេីកត្រាក់ទ័រភ្ជួរដីម្នាក់ នៅស្រុកគាស់ក្រឡ 

0

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី ១៣  ខែមេសា ឆ្នាំ២០ ២១  វេលាម៉ោង ១៥និង៣០ នាទី  មានស្នូរផ្ទុះដ៏កក្រេីកដី និងគ្របដណ្តប់ដោយផ្សែងខ្មួលខ្មៅមួយបានកេីតឡេីង នៅចំណុចអារី ភូមិតានួត ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ជាហេតុបង្កឱ្យមាន ការ ភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនៅជិតកន្លែងកេីត ហេតុ នោះ។

ស្ងាត់សម្លេងផ្ទុះដ៏កក្រេីកដីនេះភ្លាម  និងមិនទាន់បាត់ផ្សែងខ្មៅនោះផង  គេបានប្រទះឃេីញបុរស ម្នាក់បានដេកដួលទៅលេីដី  ក្នុងស្ថានភាព ធ្ងន់ធ្ងរបាត់ទៅហេីយ ស្ថិតនៅមិនឆ្ងាយពីត្រាក់ទ័រមួយគ្រឿង ដែលក្រឡាប់ផ្ងារជេីង នៅទីនោះនិងរណ្តៅដីដ៏ធំ ល្មមមួយដែលកេីតឡេីងដោយកម្លាំងផ្ទុះដ៏ខ្លាំងនោះ។

បុរសដែលដួលដេក ដោយស្ថាន ភាពធ្ងន់ធ្ងរ នោះមាន ឈ្មោះស៊ឹម ស៊ូ ភេទប្រុស អាយុ៥២ឆ្នាំ រស់ នៅភូមិប៉ែន ឃុំរបស់មង្គល ស្រុកមោងឬស្សី ដែលរូបគាត់ បានមកភ្ជួរដីចំការ ឱ្យឪពុកក្មេក នៅចំណុចកើតហេតុខាងលើ ហេីយក្នុងពេលកំពុងបេីបបរត្រាក់ទ័រភ្ជួរដី  ផ្លែផាលត្រាក់ទ័ររបស់គាត់ បានកិនសង្កត់ទៅ លេីគ្រាប់មីនតោនមួយគ្រាប់ដែលកប់ក្នុងដី  ហេីយបណ្ដាលឱ្យផ្ទុះឡេីង ភ្លាមៗ និងធ្វេីឱ្យរូបគាត់ រងរបួសធ្ងន់ធ្ងរ និងបានស្លាប់បាត់ បង់ជីវិតនៅពេលបញ្ជូន ទៅសង្រ្គោះនៅមណ្ឌលសុខភាព នៅមូលដ្ឋាននោះ  រីឯត្រាក់ទ័រត្រូវខូច ខាតដោយអន្លេី  ។

លោកវរសេនីយ៍ឯក  ប៉ាង  ហៀង  ជាអធិការនគរ បាលស្រុក គាស់ក្រឡ  បានបញ្ជាក់ថា ចំណុចកេីត  ហេតុនេះជាអតីតសមរភូមិក្តៅពីសម័យសង្រ្គាម ប្រយុទ្ធគ្នា ហេីយដីដែលគាត់បានភ្ជួររាស់នៅពេល នេះគឺជាដីថ្មី  ដែលឪពុកក្មេកកាត់ទេីប កាប់រានថ្មីហេីយផ្តេីមភ្ជួររាស់ជាលេីកដំបូង  ក៏ជួបគ្រោះថ្នាក់បែបនេះតែម្តង។ លោកអធិការបន្តថា  លោកប្រាកដក្នុងចិត្តថា  នៅចំណុចនោះពិតជា នៅ  មានគ្រាប់មីន បង្កប់ក្នងដីនៅឡេីយទេ  ព្រោះកន្លងទៅខាងអង្គភាពជំនាញCMAC មិនទាន់បានធ្វេីការរុករក  បោសសំអាតនៅឡេីយ  ហេីយ បញ្ហានេះ លោកនឹងរាយការណ៍ជូនអង្គភាព CMAC ដេីម្បីបានជ្រាបនិងជួយអន្តរាគមន៍លេី បញ្ហានេះ។ 

ទោះជាយ៉ាងនេះក្តី លោកអធិការសូមអំពាវនាវ ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាននោះ សូមមេត្តាប្រុងប្រយ័ត្ន ជាប់ជាប្រចាំ ចំពោះករណីគ្រាប់  មីនឬយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះ  សូមកុំឱ្យសោកនាថកម្ម កេីតឡេីងដោយករណីនេះជាបន្តទៀត៕

Previous articleនាយករដ្ឋមន្ត្រី៖ ២ឆ្នាំហើយ ដែលកម្ពុជាប្រារព្ធពិធីបុណ្យចូលឆ្នាំ តាមផ្ទះរៀងៗខ្លួន និងតាមគន្លងបែបថ្មី ដើម្បីចៀសផុតពីជំងឺឆ្លងកូវីដ១៩
Next articleឪពុកតិរច្ឆាន រំលោភកូនស្រីរហូត មានផ្ទៃពោះ៥ខែ