Home សង្គម ផ្ទះនិងតូបពលរដ្ឋជាង២០ខ្នង ត្រូវរងការខូចខាត ដោយសារខ្យល់ព្យុះ

ផ្ទះនិងតូបពលរដ្ឋជាង២០ខ្នង ត្រូវរងការខូចខាត ដោយសារខ្យល់ព្យុះ

0

ភ្នំពេញ៖ លោកសូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានឱ្យដឹងថា កាលពីវេលា ម៉ោង ១៦.៣០ នាទី ថ្ងៃ ទី ១១ ខែមេសា ឆ្នាំ ២០២១ មានភ្លៀងខ្លាំង លាយឡំ នឹងខ្យល់កន្រ្ទាក់( ខ្យល់ព្យុះ ) បបណ្ដាលអោយប៉ះពាល់ ដល់លំនៅឋានប្រជាពលរដ្ឋចំនួន ៣ឃុំ ធ្វើឱ្យរបើកដំបូល និង ជញ្ជាំង ផ្ទះ ២០ខ្នង ដើមដូងបាក់ដួល លើ តូប លក់ ដូរ ១តូប ។

យោងតាមសេចក្តីរាយការណ៍ របស់រដ្ឋបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្នុងនោះ ÷
១- ឃុំមានជ័យ : របើកដំបូល និង ជញ្ជាំងផ្ទះចំនួន ១០ខ្នង ។
២- ឃុំ ត្រពាំង ធំ : របើកដំបូល និង ជញ្ជាំងផ្ទះចំនួន ១០ ខ្នង ។
៣- ឃុំ រលួស : ដើមដូងបាក់ដួលលើតូប លក់ដូរ ១តូប ។ គ្រោះមហន្តរាយដោយធម្មជាតិខាងលើ ពុំបណ្តាលឱ្យគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ( ព័ត៌មានបឋម)៕

Previous articleវ៉ាក់សាំងនាំសំណាង! បុរសម្នាក់ ជាអ្នកស្ម័គ្រចិត្ត ចាក់វ៉ាក់សាំងទីមួយលាន ទទួលបាន អំណោយ៥លានរៀល ពីសម្ដេចតេជោ
Next articleស្ត្រីចំណាស់ម្នាក់ កំពុងដាំដំណាំក្នុងដីចម្ការសុខៗ ត្រូវរន្ទះបាញ់ស្លាប់ យ៉ាងអាណោចអាធ័ម