Home សង្គម ហានិភ័យ ! អ្នកជំងឺកូវីដ១៩ ម្នាក់ បានដើរផ្សារស្ទឹងមានជ័យ (ចាស់) រាល់ថ្ងៃ

ហានិភ័យ ! អ្នកជំងឺកូវីដ១៩ ម្នាក់ បានដើរផ្សារស្ទឹងមានជ័យ (ចាស់) រាល់ថ្ងៃ

0

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ បានអោយដឹងថា មានអ្នកផ្ទុកជំងឺកូវីដ១៩ ម្នាក់បាន ទៅដើរផ្សារទិញម្ហូបអាហារនៅផ្សារស្ទឹងមានជ័យ (ចាស់) ជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែមីនា ដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១

សូមបញ្ជាក់ថា ផ្សារស្ទឹងមានជ័យ (ចាស់) មានទីតាំងស្ថិតនៅ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ  រាជធានីភ្នំពេញ។

ជាមួយគ្នាអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩  បាន អំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅដើរផ្សារ សូមពាក់ម៉ាស់ រក្សាគម្លាត នៅពេលចេញក្រៅ សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ​ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃ ឬក្រោយថ្ងៃអ្នកជំងឺបានទៅ៕

Previous articleក្រសួងវប្បធម៌ ព្រមានចាត់ការលើជនបរទេស ដែលកាត់តរូបអ្នកទោស គុកទួលស្លែង
Next articleគិតត្រឹមថ្ងៃទី១០ អ្នកជំងឺកូវីដ១៩ សរុប៣៤៥នាក់ ត្រូវបានរកឃើញ ក្នុងចង្កោមផ្សារអូរឬស្សី