គិតត្រឹមថ្ងៃទី១០ អ្នកជំងឺកូវីដ១៩ សរុប៣៤៥នាក់ ត្រូវបានរកឃើញ ក្នុងចង្កោមផ្សារអូរឬស្សី 

0

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអោយដឹងថា ករណីផ្ទុះការឆ្លងជំងឺ​ កូវីដ១៩ នៅ ផ្សារអូរឫស្សី គិតត្រឹមព្រឹកថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១ មាន​មនុស្សសរុបចំនួន ៣៤៥ នាក់ ត្រូវបានរកឃើញថា វិជ្ជមានមេរោគកូវីដ-១៩ (#COVID-19)​ ក្នុងចង្កោមផ្សារអូរឫស្សី។

សូមអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកលក់នៅ ផ្សារអូរឫស្សី ឬអ្នកចេញចូល ជាប្រចាំ ឬ ញឹកញាប់ ទាំងអស់ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩​​ (#COVID-19) ដែលមានទីតាំងនៅ ​វិទ្យាល័យ​បាក់ទូក​ វិទ្យាល័យ​បឹង​ត្របែក​មណ្ឌលសុខភាពចាក់អង្រែក្រោម​មន្ទីរ​ពេទ្យខ្មែរ-សូវៀត​សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ​ សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕