ជូនដំណឹង! អ្នកធ្លាប់ទៅ មន្ទីរពិសោធន៍វេជ្ជសាស្រ្ត ប៊ីយ៉ូប៊ីឃិន បើមានអាការៈសង្ស័យ ប្រញាប់ទៅពិនិត្យសំណាក

0

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅ ប្រើប្រាស់សេវាកម្មនៅ មន្ទីរពិសោធន៍វេជ្ជសាស្រ្ត ប៊ីយ៉ូប៊ីឃិន (Laboratoire D’analyses Medicales Biobykhin) ស្ថិតនៅ​ផ្ទះលេខ ១០៨ AI, ផ្លុវលេខ ២៧៣, សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ចាប់ពីថ្ងៃទី ៤ ខែមេសា ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ បើមានអាការៈសង្ស័យ ប្រញាប់ទៅពិនិត្យសំណាក។

មូលហេតុ៖ អ្នក​ ជំងឺកូវីដ១៩ បានទៅទទួលសេវានៅទីតាំងខាងលើ និងបានប៉ះពាល់ផ្ទាល់ ជាមួយបុគ្គលិក ២ នាក់។

សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ​តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នក បានទៅទីកន្លែងនោះ នៅថ្ងៃឬក្រោយថ្ងៃអ្នកជំងឺបានទៅ។