បញ្ជូនជនជាតិថៃម្នាក់ ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោយចេញពីពន្ធនាគា

0

បាត់ដំបង៖បុរសជនជាតិថៃម្នាក់ ក្រោយបញ្ចប់ពីការទទួលទោស ពីពន្ធនាគាក្នុងករណីគ្រឿងញៀន ត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់អគ្គនាយកដ្ឋាន អនុវត្តតាមច្បាប់។
នគរបាលខេត្តបាត់ដំបង បានប្រាប់ឱ្យដឹងថា បុរសជនបរទេសនេះមានឈ្មោះ ស៊ុន ចៃឌីថៈវ៉ាត ភេទប្រុសអាយុ ៣២ ឆ្នាំជាជនជាតិថៃ ​នៅព្រឹកថ្ងៃទី៩ខែមេសា ឆ្នាំ ២០២១នេះត្រូវបានកម្លាំងជំនាញ ផែនអន្តោប្រវេសន៍ នៃស្នងការនគរបាលខេត្តបាត់ដំបង រៀបចំបញ្ជូនតាមនីតិវិធីទៅ កាន់អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ក្រសួងមហាផ្ទៃកម្ពុជា។

ជនបរទេសរូបនេះកាលពីអំឡុង ដើមខែមេសា ឆ្នាំ២០១៨ ត្រូវនគរបាលលចាប់ខ្លួន បាននៅក្នុងទឹកដីស្រុកកំរៀង ខេត្តបាត់ដំបង ពីបទជួញដូរនូវសារធាតុញៀន។

ជននេះត្រូវបានតុលាការសម្រេច ផ្តន្ទាទោស រហូតដល់ថ្ងៃទី៩ខែ មេសា ឆ្នាំ ២០២ ១ នេះបានដោះលែងឱ្យ មានសេរីភាពឡើងវិញ ។ ស្របពេលដែលជនជាតិថៃ មិនមានឯកសារត្រឹមត្រូវ និងគ្មានសិទ្ធិជ្រកកោនផងនោះ ទើបសមត្ថកិច្ចជំនាញបញ្ជូនទៅ កាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដើម្បីអនុវត្តបន្តតាមនីតិវិធី៕