ក្ដៅៗ! រកឃើញអ្នកឆ្លងកូវីដ១៩ ម្នាក់ថ្មី នៅខណ្ឌឬស្សីកែវ

0

ភ្នំពេញ៖ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានអោយដឹងថា  នៅល្ងាចថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៨ និង ១០ នាទី អាជ្ញាធរនៃរដ្ឋបាលខណ្ឌប្ញស្សីកែវ និងក្រុមគ្រូពេទ្យ បានស្វែងរកឃើញ​ អ្នកវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន ០១ នាក់ រួមមាន ៖

១/ បុរស អាយុ​ ៤០ ឆ្នាំ​ មុខរបរ​លក់ដូរ​នៅផ្សារអូរឫស្សី​  មានទីលំនៅ នៅចំណុចផ្ទះលេខ​J២១ ផ្លូវ​លេខ៦​​ ក្រុុមទី១៤ ភូមិបឹងសាឡាង​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​។

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល ជម្ងឺកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ៕