ហានិភ័យខ្ពស់! អតិថិជនដកដាក់លុយនៅ ABA សាខា បុរីកីឡា មានកម្រិតឆ្លងកូវីដ ១៩ ខ្ពស់

0

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវកូវីដ១៩ បានអោយដឹងថា អ្នកជំងឺកូវីដម្នាក់ ដែលបានចេញចូលដកដាក់លុយ ជា ប្រចាំនៅ ធនាគារ ABA សាខា បុរីកីឡាគឺមានហានិភ័យឆ្លងកម្រិត៣។

បើ តាមការអនុគណៈ កម្មការ ស្រាវជ្រាវអ្នកជំងឺរូបនោះ មិនបា នដឹងខ្លួនឆ្លង កូវីដនោះទេ ពេលអាការៈ ធ្វើ ទុក្ខខ្លាំង ទើបបានមកធ្វើ តេស្តលទ្ធផល ក៏ រកឃើញមានវិជ្ជមានកូវីដ១៩។

អនុគណៈកម្មការស្រាវជ្រាវកូវីដ១៩ បានដាក់កម្រិតនៃ ការឆ្លងក្នុងហានិភ័យកម្រិត៣ ដែល ជា អត្រា ឆ្លងខ្ពស់សម្រាប់អ្នកដែលពាក់ព័ន្ធ។

ជាមួយ គ្នា នេះ ក៏ អំពាវនាវដល់ប្រជាពលរដ្ឋ ដែល បាន ទៅ ប្រើសេវាកម្ម ឬចេញ ចូលជាប្រចាំ នៅ ធនាគារ ABA សាខា បុរីកីឡា ស្ថិត នៅ អគារដឺឡាណូ សង្កាត់វាលវង់ ខណ្ឌ៧មករា ចាប់ពីថ្ងៃទី ៨ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ បើមានអាការៈសង្ស័យ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់កឬដក ដង្ហើមខ្លីៗ ឬសង្ស័យសូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩ តាមទីតាំងដូចជា៖ វិទ្យាល័យ បាក់ទូក វិទ្យាល័យ បឹង ត្របែក មណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរ ពេទ្យខ្មែរ-សូវៀត សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕