ភ្នំពេញ៖ លោក កេត ម៉ៅ អភិបាល នៃគណៈអភិបាល ស្រុក និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ស្រុក រួមជាមួយកំលាំងសមត្ថកិច្ច អាជ្ញាធរមូល ដ្ឋាននៅវេលាម៉ោង ៨:៣០នាទី ព្រឹកសុក្រ ទី០៩ ខែមេសា ឆ្នាំ២០២១ នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងអប់រំណែនាំក្រុមគ្រួសារមួយ នៅភូមិស្លាខាងកើត ឃុំស្លា ដែលកូនប្រុសរបស់គាត់ ធ្វើការនៅក្នុងផ្សារអូរឬស្សី រាជធានីភ្នំពេញ (កន្លែងតំបន់មានហានិភ័យខ្ពស់) ហើយបានគេចចេញ និងវិលត្រលប់មក ស្រុកកំណើត កាលពីថ្ងៃទី ០២ ខែមេសា ឆ្នាំ២០២១។
បុរសម្នាក់នោះ ឈ្មោះ ខឹម បញ្ញា ភេទប្រុស អាយុ២៧ឆ្នាំ ត្រូវបានបញ្ជូនទៅ ពិនិត្យសំណាក និងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក ខេត្តតាកែវ ក្រោយទទូលបានពត៌មានថា អ្នកដែលស្នាក់នៅ ជាមួយគ្នា ក្នុងបន្ទប់ជួល នាទីក្រុងភ្នំពេញ មានវិជ្ជមានកូវីដ-១៩ ។ ហើយចំណែកក្រុមគ្រួសារត្រូវបានដាក់អោយធ្វើចត្តាឡីស័កនៅក្នុងផ្ទះ និងអនុវត្តវិធានការដែលក្រសួងសុខាភិបាលណែនាំ បន្តទៀត៕


