ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានអះអាងថា លោកស្រីមិនដែលទទួលបាននូវសារ និងមិនដែលមានអ្នកណាមក បង្គាប់បញ្ជាលោកស្រី ឲ្យដាក់តួលេខប៉ុណ្ណេះប៉ុណ្ណោះ ដូចការបង្ហាញនៅក្នុងសារក្លែងក្លាយ ដែលចែកចាយតគ្នានេះឡើយ ។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់យ៉ាងដូច្នេះថា “ខ្ញុំសូមបដិសេធចោលថា ខ្ញុំមិនដែលទទួលបាននូវសារខាងលើនេះ និងមិនដែលមានអ្នកណាមក បង្គាប់បញ្ជាខ្ញុំឲ្យដាក់តួលេខប៉ុណ្ណេះប៉ុណ្ណោះ ដូចការបង្ហាញនៅក្នុងសារនេះឡើយ។ សូម្បីតែឈ្មោះខ្ញុំក៏សរសេរខុសដែរ អាចជាសារបន្លំ និងក្លែងក្លាយហើយ សុំមេត្តាកុំចែកចាយបន្តទៀតអី ដែលធ្វើឲ្យមានការច្របូកច្របល់ លើបញ្ហាទិន្នន័យនេះ” ៕