ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយអាជ្ញាធរ ស្រុកកំពង់លែង និងមន្ត្រីមន្ទីរសុខាភិបាលខេត្ត កាលពីល្ងាចថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ បានចុះទៅប្រមូលប្រជាពលរដ្ឋ និងកម្មករកម្មការិនីជាង៣០នាក់ នៅក្នុងស្រុកកំពង់លែង ដែលបានល្មើលនឹងបម្រាមរបស់អាជ្ញាធរ និងសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល លួចចេញពីក្រុងភ្នំពេញ មកកាន់ស្រុកកំពង់លែង ដោយបានដឹកជញ្ជូនពួកគាត់ ទៅធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័ក នៅស្រុកទឹកផុស នឹងយកសំណាកទៅពិនិត្យរកមេរោគកូវីត១៩។
អាជ្ញាធរខេត្ត សំណូមពរដល់សមត្ថកិច្ចដែលប្រចាំការតាមគោលដៅព្រំប្រទល់ខេត្ត សូមមេត្តាជួយរឹតបន្តឹងការលួចឆ្លងកាត់ចូល ក្នុងខេត្តឲ្យបានម៉ឺងម៉ាត់ផង បើពុំនោះទេ យើងមិនអាចគ្រប់គ្រងស្ថានភាព នៃការរាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍បានឡើយ ៕





