ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ នេះ បានដាក់ឲ្យដំណើរការសាឡាងខ្នាតធំចំនួន២គ្រឿង ដឹក យានយន្តឆ្លងកាត់ទន្លេបាសាក់ភ្ជាប់ពីកោះពេជ្រ ទៅកោះនរា ចាប់ពីម៉ោង ៥ និង៣០នាទីព្រឹក ដល់ម៉ោង ២០ និង០០យប់ ដើម្បីកាត់បន្ថយការកកស្ទះចរាចរលើស្ពានព្រះមុនីវង្ស ក្នុងខណ្ឌចំការមន និខណ្ឌច្បារអំពៅ។
មន្ទីសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ សូមជម្រាបថា សាលារាជធានីភ្នំពេញ ចាប់ផ្តើមការដ្ឋាន ជួសជុលផ្លូវ លើស្ពានព្រះមុនីវង្សចាស់ ឬស្ពានច្បារអំពៅ ដែលជាផ្លូវឯកទិស សម្រាប់ចូលពីច្បារអំពៅមកភ្នំពេញ នៅថ្ងៃទី៨ ខែមេសានេះ បានបង្កការកកស្ទះយ៉ាងខ្លាំង តាំងពីព្រឹកព្រលឹម រហូតដល់យប់ហួសម៉ោងបម្រាមគោចរ នៅម៉ោង ៨យប់នេះទៅទៀត៕



