ពោធិ៍សាត់៖ ទុសេ្សខ្សែចរន្តអគ្គិសនី បង្កជាផ្កាភ្លើង បានឆាបឆេះផ្ទះពលរដ្ឋ១ខ្នង អស់គ្មានសល់ បណ្តាលដល់ស្លាប់ម្ចាស់ផ្ទះម្នាក់ អាយុ៩៤ឆ្នាំ ស្ថិតនៅភូមិពោធិ៍ដំណាក់ ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ កាលពីរសៀល ថ្ងៃទី៨ខែមេសាឆ្នាំ២០២១។
មន្ត្រីនគរបាលខេត្ត បានឱ្យដឹងថា ផ្ទះដែលឆេះមាន ទំហំ៥គុណ៧ម៉ែត្រ ជញ្ជាំងនិងដំបូលប្រកស័ង្កសី និងបណ្តាលឱ្យស្ត្រីម្ចាស់ផ្ទះ ឈ្មោះ សួង អាយុ៩៤ឆ្នាំ រស់នៅតែម្នាក់ឯង ត្រូវភ្លើងឆាបឆេះ បណ្តាលឱ្យស្លាប់ បង្កឱ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង។
អគ្គិភ័យនេះត្រូវកម្លាំងនគរបាល ពន្លត់អគ្គិភ័យខេត្តពោធិ៍សាត់ បានចុះអន្តរាគមន៍ ដោយប្រើរថយន្តពន្លត់ អគ្គិភ័យចំនួន២គ្រឿង ដើម្បីជួយពន្លត់។
មន្ត្រីបានបន្តថា ប៉ុន្តែដោយសារផ្លូវចូល ទៅកាន់ផ្ទះជនរងគ្រោះ មានទំហំតូចចង្អៀត និងពិបាក ធ្វើដំណើរផង ដែលជាបញ្ហាដល់ក្រុមជួយសង្គ្រោះ ពន្លត់អគ្គិភ័យ មិនអាចបើករថយន្តចូលបាន គឺបានត្រឹមតែអូសទុយោបាញ់ទឹក ជួយពន្លត់ពីចម្ងាយតែប៉ុណ្ណោះ មិនអាចចូលជួយសង្រ្គោះ ជនរងគ្រោះ បានទាន់ពេលវេលា៕