ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌិន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និិងជាប្រធាន គ.វ.ក-១៩ បានអោយដឹងថា អ្នកឆ្លងកូវីដ១៩រកឃេីញកេីនឡេីងច្រេីន បង្កេីតនូវការព្រួយបារម្ភ ដល់ផលប៉ះពាល់សុខភាពសាធារណ: ក្នុងរយ:ពេលយូរដែលយេីងកំពុងប្រឈមទៅនឹងហានិភ័យខ្ពស់ណាស់សម្រាប់ឈានចូលដល់ការរាតត្បាតទ្រង់ទ្រាយធំ នៅក្នុងសហគមន៍ និងផលរំខាន ដល់កំណេីនសេដ្ឋកិច្ចគ្រួសារ និងសង្គម ។
ជាការឆ្លើយតបនឹង ការរីករាលដាលក្នុងសហគមន៍នេះ លោកស្រីក៏បានបង្កេីតពាក្យស្លោកមួួយថា «ចូលឆ្នាំនៅផ្ទះ » ឬហៅថា New Year at Home ជាមួយនិងការអនុវត្តវិធានការ ៣ការពារ ៣កុំ និងចាក់វ៉ាក់សាំង អាចឱ្យបុគ្គលវាយបកទៅនឹងការវាយលុកធ្ងន់ធ្ងរលេីសរីរាង្គរបស់ខ្លួន ចៀសផុតពីការចម្លង ជំងឺកូវីដ-១៩។
តាមរយៈសារក្នុងបណ្ដាញទំនាក់ទំនង តេឡេក្រាម អ្នកនាំពាក្យក្រសួងសុខាភិបាល បានសរសេរយ៉ាងដូច្នេះថា « ខ្ញុំសម្រាន្តមិនលក់ ព្រោះនៅតែមិនអស់ចិត្ត ចោទសួររិះគិតថា ហេតុអ្វីបានជាបុគ្គលខ្លះ គាត់មិនអនុវត្តន៍ បាននូវវិធានការការពារ ដែលអាចកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩បាន? បេីខ្ញុំ អាចអនុវត្តន៍ជំនួសពួកគាត់បាន ខ្ុប្រាកដជាធ្វេីជូនពួកគាត់ តែបេីខ្ញុំ ធ្វេី គឺការពារបានតែរូបខ្ញុំ និងការពារមិនចម្លងជំងឺសាហាវនេះ ទៅក្រុមគ្រួសារខ្ញុំតែប៉ុណ្ណោះ។
លោកស្រី បន្ដថា ចុះបេីសុខចិត្តលំបាកក្នុងរយ:ពេលខ្លី នាំគ្នាអនុវត្តន៍វិធានការការពារទាំងអស់គ្នា នឹងចៀសផុតនូវការលំបាកក្នុងរយ:ពេលវែង។
លោកស្រី បញ្ជាក់ថា «អ្នកឆ្លងរកឃេីញកេីនឡេីងច្រេីន បង្កេីតនូវការព្រួយបារម្ភ ដល់ផលប៉ះពាល់សុខភាពសាធារណ: ក្នុងរយ:ពេលយូរ ដែលយេីងកំពុងប្រឈមទៅនឹងហានិភ័យខ្ពស់ណាស់ សម្រាប់ឈានចូលដល់ការរាតត្បាត ទ្រង់ទ្រាយធំ នៅក្នុងសហគមន៍ និងផលរំខាន ដល់កំណេីនសេដ្ឋកិច្ចគ្រួសារ និងសង្គម »។
លោកស្រី បន្ថែមថា «ដូច្នេះ ខ្ញុំសូមបង្កេីតពាក្យថា ចូលឆ្នាំនៅផ្ទះ ឫ New Year at Home ជាមួយនិងការអនុវត្តវិធានការ ៖ ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំងកូវីដ-១៩ ដែលអាចឱ្យបុគ្គលអាចវ៉ៃបកបានទៅនឹងការវាយលុកធ្ងន់ធ្ងរលេីសរីរាង្គកាយរបស់ខ្លួន ចៀសផុតនូវការចម្លង ជំងឺកូវីដ-១៩ និងឆាប់បានវិលត្រឡប់ទៅរកការរស់នៅធម្មតាតាមបែបគន្លងថ្មីវិញបាន និងឆាប់បានធ្វេីឱ្យមានការងេីបឡេីងវិញនូវសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិយេីងផងដែរ»។
សូមរំលឹកថា គិតត្រឹមថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន៣០២៨ នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១៩១៤ នាក់ និងកំពុងសម្រាកព្យាបាល ១០៨៥ នាក់
និងមានអ្នកស្លាប់ ២៤ នាក់៕