ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន កាលពីថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២១ នៅ ចំណុចផ្ទះជួលផ្លូវ៧៩ ភូមិចម្រើនផល សង្កាត់បឹងទំពុន ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ករណីលួច សម្ភារៈ មានតម្លៃ ជិត១លានដុល្លារ ។
ជនសង្ស័យ ទាំង ០២ នាក់ រួមមាន៖
-ទី ១ ឈ្មោះ នៅ សុ ផានី ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ
-ទី ២ ឈ្មោះ លី សុខលាភ ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ ។
នៅចំពោះមុមសមត្ថកិច្ច ជនសង្ស័យ ទាំង ០២ នាក់ បានសារភាព ថាកាលពីថ្ងៃទី ០៩ ខែ កុ ម្ភៈ ឆ្នាំ ២០២១ ម៉ោងប្រហែល០១ ទៀបភ្លឺ ឈានចូល ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២១ ពួកគេពិតជា បានចូល ធ្វើ សកម្មភាព ចូលលួចសម្ភារៈ នៅក្នុងអា ផិតមិន លេខ ២១ ផ្លូវលេខ ៥៧ ក្រុម ៤២ ភូមិ ៦ សង្កាត់បឹងកង ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ពិតប្រាកដមែន ដោយយកបានសម្ភារៈ រួមមាន៖ Computer, នា ទ្បិកា ដៃ ( តម្លៃជាង ៦០ ម៉ឺន ), ទូរសព្ទដៃ , ដង្កាបបត់និងខ្សែក្រវាត់ ហើយសម្ភារៈ មួយចំនួន ទុកប្រើនិងមួយចំនួនយក ទៅ លក់នៅ ផ្សារឃ្លាំងរំសេវ ។
បច្ចុប្បន្នសង្ស័យទាំង ០២ នាក់ ត្រូវបានកម្លាំងជំនាញ នៃ នាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនបណ្ដោះអាសន្ន ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅ អយ្យការអម សាលាដំបូង រាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕