ភ្នំពេញ៖ ប្ដីស្ទើរក្អួតឈាម ចង់យំក៏យំមិនចេញ ពេលតាមទាន់ប្រពន្ធ នាំប្រុសថ្មីទើបស្គាល់គ្នាបាន ១អាទិត្យ ឡើងឋានសួគ៌ ហើយនាងឆ្លើយដោយគ្មានអៀនខ្មាសថា នាងពិតជាបានហៅប្រុសមកដេកផ្ទះមែន ។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលកាលពីម៉ោង១១យប់ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ នៅផ្ទះជួល ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ស្ត្រីជាប្រពន្ធឈ្មោះ សាក់ ស្រីភ័ស្ស ភេទស្រី អាយុ ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើត ភូមិថ្មីឃុំ ពាមរាំងស្រុកលើកដែក ខេត្តព្រៃវែង ។
ប្តីឈ្មោះ ក្រឹត ពៅ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតភូមិឫស្សីជួរឃុំ បឹងព្រះស្រុកបាភ្នំខេត្តព្រៃវែង។ រីឯប្រុសថ្មីឈ្មោះ យន ចាន់ធា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ ប្រូរថយន្តស្ទូច ស្នាក់នៅ មិនពិតប្រាកដ ៕


