ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចផ្អាកជាបណ្តោះអាសន្ន ដំណើការសណ្ឋាគារ កាស៊ីណូ រ៉េដឡានធើន អិនធើណេសិនណល មានទីតាំងស្ថិតនៅផ្លូវឯករាជ្យ (ផ្លូវលេខ២០០) ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងដាក់ជាមណ្ឌលចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ។
ការផ្អាកនេះក្រោយពីក្រុមការងារ ស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកកូវីដ១៩ បានទទួលព័ត៌មានថា មានការសង្ស័យពីការឆ្លងវីរុសកូវីដ១៩ ដល់បុគ្គលិកសណ្ឋាគារ កាស៊ីណូ រ៉េដឡានធើន ហើយក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត ក៏បានយកវត្ថុសំណាក ពីអ្នកសង្ស័យដើម្បីពិនិត្យរក វីរុសកូវីដ១៩ ផងដែរ ។
សូមអានខ្លឹមសារលម្អិតដូចខាងក្រោម៖