ភ្នំពេញ៖ក្រោយមានអ្នកជំងឺកូវីដ១៩បានទៅ ធនាគារកាណាឌីយ៉ា សាខាទួលទំពូង ផ្ទះលេខ១០៨ មហាវិថីម៉ៅសេទុងអនុគណៈកម្មការស្រាវជ្រាវកូវីដ១៩សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅកាន់ធនាគារនេះចាប់ពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ នៅចន្លោះម៉ោង ១ ដល់ ៥ រសៀលត្រូវប្រញាប់ទៅធ្វើតេស្តរកកូវីដប្រសិនបើមានរោគសញ្ញាចំណែកអ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ។
អនុគណៈកម្មការស្រាវជ្រាវកូវីដ១៩បញ្ជាក់ថា ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩ (#COVID-19) ដែលមានទីតាំងនៅ៖
? វទ្យាល័យ បាក់ទូក
?វទ្យាល័យ បឹង ត្របែក
?មណ្ឌលសុខភាពចាក់អង្រែក្រោម
?មន្ទីរ ពេទ្យខ្មែរ-សូវៀត
?សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
?មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕