ភ្នំពេញ៖ នៅយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តកុងទឺន័របុកជាមួយម៉ូតូ ស្ថិតនៅម្តុំចំណោទអូរត្រាវ ក្រុម១៧ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ បណ្តាលឲ្យឆេះរថយន្តកុងទឺន័រមួយគ្រឿង ហើយកម្លាំងការិយាល័យ អគ្គីភ័យបានចេញរថយន្ត២គ្រឿង ដើម្បីបាញ់ទប់ស្កាត់កុំឲ្យរាលដាល ។ ជាលទ្ធផលករណីនេះ ពន្លត់ជាស្ថាពរនៅម៉ោង ៩:០០យប់ ។



