ឱ! ត្រឹមមួយយប់សោះអាជីវករ និងសន្តិសុខផ្សារអូឫស្សីប្រមាណ ៥០នាក់ឆ្លងកូវីដ

0

ភ្នំពេញ៖ លោក ហួរ ហួត នាយករដ្ឋបាលខណ្ឌទួលគោក បានអំពាវនាវដល់បងប្អូនអាជីវករ ផ្សារអូរឬស្សី និងអ្នកពាក់ព័ន្ធទាំងអស់ សូមប្រញ៉ាប់ទៅធ្វើតេស្ត សំណាកអោយបានគ្រប់ៗគ្នា និងឆាប់បំផុតព្រមទាំងធ្វើចត្តាឡីស័ក អោយបានត្រឹមត្រូវ ខណៈត្រឹមមួយយប់សោះអាជីវករ និងសន្តិសុខផ្សារអូឫស្សីប្រមាណ ៥០នាក់ឆ្លងកូវីដ។

បើតាមការអះអាងរបស់លោក ហួរ ហួត នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៨ មេសានេះ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ មានអាជីវករ និងសន្តិសុខផ្សារអូឫស្សីសរុបជាង ១០០នាក់ហើយបានឆ្លងកូវីដ១៩ ៕