ភ្នំពេញ៖ រថយន្តបែនដឹកដីមួយគ្រឿង បើកថយក្រោយ បម្រុងចាក់ដីចូលប្រឡាយ ដើម្បីងាយស្រួលដំឡើងត្រង់ស្វូអគ្គិសនី បណ្ដាលឱ្យធ្លាក់ប្រឡាយ បះកង់ឡើងលើ ទៅប៉ះជាមួយបង្គោលភ្លើង រងការខូចខាត និងធ្វើឱ្យដាច់ចរន្តអគ្គិសនី។ រីឯតៃកុងនិងព្រូរថយន្ត ពុំទទួលរងរបួសនោះទេ។
ករណីនេះ បានកើតឡើងនៅត្រង់ផ្លូវទំនប់ទួលក្រសាំង លើផ្លូវជាតិលេខ២១B ខាងលិចជិតស្ពានអាកាសក្រវាត់ក្រុងទី៣ ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីល្ងាច ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១៕



