លទ្ធផលរឹងទទឹង! ចប់ចត្តាឡីស័ក កាក់ចូល អនុវត្តន៍ច្បាប់ម្ដង

0

ភ្នំពេញ៖ សមត្ថកិច្ចខេត្តបាត់ដំបង បានបញ្ជូនជនជាតិបារាំងម្នាក់ ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អនុវត្តតាមច្បាប់ ក្រោយបញ្ចប់ចត្តាឡីស័ក១៤ថ្ងៃរួច។ នគរបាលជំនាញស្នងការខេត្តបាត់ដំប ងបានប្រាប់ឱ្យដឹងថា ជនបរទេសម្នាក់នេះ ឈ្មោះPinhede Herve ភេទប្រុសអាយុ៦៣ ឆ្នាំជនជាតិបារាំង កាន់លិខិតឆ្លងដែន ហ្វូតូកូពីផុតសុពលភាព ប្រើប្រាស់។

សមត្ថកិច្ចបានឱ្យដឹងថា ជនជាតិបារាំងខាងលើ កាលពីថ្ងៃទី១៨ ខែមីនាឆ្នាំ២០២១ កន្លងទៅបានធ្វើដំណើរ តែម្នាក់ឯង ដោយថ្មើរជើងពីភ្នំពេញ ទៅខេត្តបាត់ដំបង។ លុះដល់ស្រុកមោងឬស្សី ត្រូវបានកម្លាំងនគរបាលសួរនាំ និងពិនិត្យលើសំណុំបែបបទ ឆ្លងដែនជាលិខិតចម្លង មិនមែនជាច្បាប់ដើមឡើយ ហើយហួសសុពលភាព ថែមទៀតទើបសម្រេចនាំខ្លួន ជនបរទេសនេះដាក់ ឱ្យធ្វើចត្តាឡីស័កតែម្តង។

នៅក្នុងដំណាក់កាល ពិនិត្យសុខភាពធ្វើចត្តាឡីស័ក ជនបរទេសរូបនេះ មិនព្រមសហការជាមួយ ក្រុមគ្រូពេទ្យទេ ដូចជាមិនឱ្យគ្រូពេទ្យ យកសំណាក រត់គេចចេញ ពីមណ្ឌលចត្តាឡីស័ក ច្រើនលើក ច្រើនសារជាដើម។ រហូតដល់ថ្ងៃកំណត់ចេញ លទ្ធផលចុងក្រោយ នៃការធ្វើតេស្តិ៍ វិភាគរកជំងឺកូវីដ-១៩ អវិជ្ជមាន ក៏ក្រុមគ្រូពេទ្យប្រគល់ ឱ្យនគរបាលជំនាញ រួចបញ្ជូនបន្តទៅអគ្គនាយកដ្ឋាន ក្រសួងមហាផ្ទៃ អនុវត្តតាមនីតិវិធីច្បាប់កម្ពុជា ៕