ភ្នំពេញ៖ ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកចតុមុខ នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួល ពីគណៈបញ្ជាការឯក ភាពខណ្ឌទួលគោក នៅវេលាម៉ោង៧និង០០នាទីយប់ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ បានចុះយក អ្នកជំងឺកូវីដ១៩ ចំនួន ០២នាក់ ដែលត្រូវជាកូនរបស់អាជីវករក្នុងផ្សារអូឬស្សី
ការចុះយកអ្នកជំងឺឺនេះធ្វើឡើងនៅចំណុចផ្ទះលេខ៥៦D១៣ ផ្លូវ ២៣០ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួល គោក ដែលមានផ្ទុកកូវីដ១៩ ។
អ្នកជំងឺទាំងពីរនាក់ខាងលើរួមមាន៖
១ លី លាងហៀង ភេទស្រី អាយុ១៨ឆ្នាំ ។
២ លី លាងហេង ភេទប្រុស អាយុ២៣ឆ្នាំ។ឳពុកម្តាយពួកគាត់ ជាអាជីវករផ្សារអូឬស្សី ត្រូវបានក្រុមគ្រូពេទ្យយកទៅព្យាបាល នៅមន្ទីរពេទ្យ ថ្ងៃទី០២-០៤-២០២១)
បច្ចុប្បន្នទីតាំងខាងលើ គណៈបញ្ជាការឯកភាព សម្រេចបិទជាបណ្តោះអាសន្ន ហាមចេញចូល តែខាងក្នុងផ្ទះមិនមានមនុស្សស្នាក់នៅធ្វើចត្តា ឡីស័កនោះទេ៕





