ឪពុកស្លាប់បាត់ ម្ដាយក៏ទៅតាមប្ដីថ្មី ទុកកូនស្រីឲ្យតាមើលថែ មានអីតាដាច់យូរ ចាប់រំលោភបានសម្រេច ៣លើក

0

ភ្នំពេញ៖ កុមារីកំព្រាអាយុ ៤ឆ្នាំម្នាក់ ត្រូវបានជីតាបង្កើត ចាប់រំលោភបានសម្រេច ៣លើក ទើបបែកការណ៍ ដឹងដល់សមត្ថកិច្ចចាប់វាយខ្នោះ ។ ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីថ្ងៃទី៣ ខែមេសាឆ្នាំ ២០២១ ម្សិលមិញ នៅសង្កាត់ស្រង៉ែ ក្រុងសៀមរាប តាមបញ្ជា របស់លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។

ជនសង្ស័យឈ្មោះ លាក់ លាង ភេទប្រុសអាយុ៥២ឆ្នាំ នៅភូមិស្រង៉ែ សង្កាត់ស្រង៉ែ ក្រុងសៀមរាប។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា រូបគាត់ពិតជាបានរំលោភសេពសន្ថវៈ កុមារងគ្រោះត្រូវជាចៅបង្កើតរបស់ខ្លួន បានសម្រេច ២ដង ពិតប្រាកដមែន! គឺពុំមែន ៣ដងនោះទេ។

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា ករណីរំលោភសេពសន្ថវៈនេះ បានកើតឡើង កាលពីអំឡុងខែកុម្ភៈ ឆ្នាំ ២០២១ នៅភូមិស្រង៉ែ សង្កាត់ស្រង៉ែ ក្រុងសៀមរាប។ លុះដល់នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ ឈ្មោះ ធី ជា បានមកប្តឹងនៅប៉ុស្តិ៍រដ្ឋបាលស្រង៉ែថា ដោយប្រាប់ថា ឈ្មោះ លាក់ លាង បានរំលោភសេពសន្ថវៈមកលើ ចៅស្រីខ្លួនឯងខាងបាន ៣ដង!។ ក្រោយពីទទួលបណ្តឹងរួច សមត្ថកិច្ចបានរាយការណ៍ជូន លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា សុំគោលការកោះហៅ ជនសង្ស័យមកសាកសួរ ។

បើតាមរបាយការណ៍បានបន្ថែមថា ជនរងគ្រោះ ជាក្មេងកំព្រា រស់នៅជាមួយជីតា ដែលជាជនសង្ស័យ។ បច្ចុប្បន្នជនរងគ្រោះ បានប្រគល់ឲ្យមន្ទីរសង្គមកិច្ចខេត្តសៀមរាប។ ករណីនេះសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់ ៕