ភ្នំពេញ៖ តារាចម្រៀងប្រចាំហង្សមាស និងជាម្ចាស់ពាន The Voice Cambodia រដូវកាលទី២ លោក ធែល ថៃ បានប្រកាសថា រូបលោកបានជាសះស្បើពីជំងឺកូវីដ១៩ហើយ ។
លោក ធែល ថៃ បានសរសេរលើហ្វេសប៊ុក កាលពី១៨ម៉ោងមុនថា «បន្ទាប់ពីខ្ញុំមកសម្រាកព្យាបាលជំងឺ COVID19
នៅមន្ទីរពេទ្យជ័យជំនះ មកដល់ពេលនេះ ខ្ញុំបានជាសះស្បើយ ហើយ?❤️ខ្ញុំសូមថ្លែងអំណរគុណ ដល់ក្រុម គ្រូពេទ្យស្ម័គ្រ
ចិត្តទាំងអស់ ដែលបាន ប្រឹងប្រែងអស់ពី កម្លាំងកាយចិត្ត ព្យាបាល រូបខ្ញុំបាទ ក៏ដូចជាអ្នកជម្ងឺ ដទៃទៀត ដោយមិនខ្លាចនឿយ ហត់ឡើយ ។ ?❤️ហើយខ្ញុំក៏សូមថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនឹងក្រុមហ៊ុន ហង្សមាស តែងតែ យកចិត្តទុកដាក់ ចំពោះកូនចៅ ហើយក៍ដូចជារូបខ្ញុំបាទផងដែរផ្តល់នៅសម្ភារៈប្រើប្រាស់នឹងរបស់ហូបចុក ។?❤️អរគុណដល់បងប្អូន នឹងមិត្តភ័ក្រ្តទាំងអស់ ដែលតែងតែ ផ្ដល់កម្លាំងចិត្តដល់រូបខ្ញុំបាទ??ហើយជាចុងក្រោយនេះ ?សូមឲ្យពុកម៉ែបងប្អូន ទាំងអស់គ្នា ចូលរួមអនុវត្ត នូវ៣ការពារ ៣កុំឲ្យបានខ្ជាប់ខ្ជួន នឹងបានជៀសផុតពីជំងឺCOVID 19 ក្នុងការបញ្ចប់ជំងឺ COVID 19នាពេលឆាប់ៗនេះផងដែរ» ។