ភ្នំពេញ៖ អនុវត្តន៍តាមយោបល់ ណែនាំរបស់ លោក ឧត្ដមសេនីយ៍ទោសាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងរួមទាំងយោបល់ លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌព្រមទាំងបានការសម្របសម្រួលលើនីតិវិធីពី លោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលា ដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាប រួមជាមួយកម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលដឹកនាំដោយលោក វរសេនីយ៍ត្រី វ៉ាន់ តារ៉ា នាយរងការិយាល័យចុះប្រតិបត្តិការ កាលពីយប់ថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០២១ វេលាម៉ោង២៣និង២០នាទី នៅចំណុចភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បង្ក្រាប ករណី ធ្វើអោយខូចខាត ដោយចេតនា(គប់កញ្ចក់រថយន្ត )០១ករណីនិងបានធ្វើការនាំខ្លួនជនសង្ស័យ ០១នាក់ឈ្មោះ ឌិន ពៅ ហៅ ង៉ោល ភេទប្រុស អាយុ ៣២ ឆ្នាំ មានទីលំនៅ ភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋានដើម្បីធ្វើការស្រាវជ្រាវ ។
ក្រោយធ្វើការស្រាវជ្រាវជនសង្ស័យបានឆ្លេីយសារភាពថា ៖ កាលពីថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០ ២១ វេលាម៉ោងប្រហែល១៨និង៣០នាទីខ្លួនបានចេញពីផ្ទះ ជាមួយមិត្តភក្តិម្នាក់ទៀត ឈ្មោះ សត់ ភេទប្រុស អាយុប្រហែល ២៦ ឆ្នាំជិះម៉ូតូ ម្នាក់មួយគ្រឿង ដេីម្បីមកហូបចុកនៅក្នុងក្រុងបាត់ ដំបង លុះពេលត្រឡប់ទៅផ្ទះវិញពេលជិះម៉ូតូតាមផ្លូវដល់ចំណុចមុខវត្តរូង មានរថយន្តដឹក ទំនិញធុនធំ មួយគ្រឿង បេីកមកឆាបខ្លួនពេល នោះជនខ្លួនក៏រើសដុំថ្ម ០១ ដុំតាមគប់ទៅលើកញ្ចក់រថយន្តនោះ ហើយក៏ជិះម៉ូតូរត់គេចខ្លូន។
សូមរំលឹកជូនថា នៅយប់ថ្ងៃទី០២ខែ មេសា ឆ្នាំ ២០២១ នៅលើផ្លូវជាតិក្នុងមូលដ្ឋានឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ជនរងគ្រោះ មានឈ្មោះ ជឹង ប៉ូច ភេទប្រុស អាយុ ៣៨ ឆ្នាំ មានទីលំនៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រូវបានជនមិនស្គាល់មុខធ្វើសកម្មភាពកប់កញ្ចក់រថយន្តរបស់គាត់ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ ក្រហម ពាក់ស្លាកលេខ បន្ទាយមានជ័យ 3A 1679 បណ្តាលឱ្យបែកកញ្ចក់ក្រោយ ។ នៅបន្ទាប់ពីពេលកេីតហេតុគាត់បានប្តឹងចូលទៅសមត្ថកិច្ចអំពីករណីនេះដេីម្បីស្វែងរកជនសង័្សយយកមកផ្តន្ទាទោសតាមអំពេីល្មេីសច្បាប់។
ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ច ដកហូតបានម៉ូតូ០១ គ្រឿង ម៉ាកហុងដាឌ្រីម សេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៣ ពាក់ស្លាកលេខបាត់ដំបង 1Q 5482 ( ដែលជាម៉ូតូជិះធ្វើសកម្មភាព ) ។
បច្ចុប្បន្នការិយាល័យជំនាញ កំពុងធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី៕