កាចម្ល៉េះ! ស្មៀនឃុំម្នាក់ បើកឡានទៅបុកគេហើយ គំរាមសម្លាប់ទៀត

0

ភ្នំពេញ៖ ស្មៀនឃុំចង្ហាម្នាក់ ចេញមកពីផឹកនៅផ្ទះមិត្តភក្តិ មានអាការស្រវឹងស្រា ជោកជាំ បានបើករថយន្តទាំងស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍ ហើយគំរាមរកសម្លាប់ ជនរងគ្រោះ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវលំមួយកន្លែង ឋិតក្នុងភូមិតាផោគ ឃុំចង្ហា ស្រុកអូរជ្រៅ។

បើយោងតាមប្រភពព័ត៌មាន បានអោយដឹថថា ជនបង្កមានឈ្មោះ ប៊ួយ កែវ ភេទប្រុស អាយុជាង៤០ឆ្នាំ មុខរបរជាស្មៀនឃុំចង្ហា ស្រុកអូរជ្រៅ។

ចំណែកជនរងគ្រោះឈ្មោះ ត្រាន សំណាង ភេទប្រុស អាយុជាង២០ឆ្នាំ រស់នៅក្នុងភូមិប៉ោយវត្ត ឃុំចង្ហា។

ក្នុងករណីនេះដែរ លោកមេឃុំចង្ហា ហឿន យ៉ុក បានមានប្រសាសន៍តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១នេះថា មុនកើតហេតុស្មៀនឃុំខាងលើ បានបើករថយន្តឡិចស៊ីស RX300 ពណ៌កាំម៉ៃ ពាក់ស្លាកលេខបាត់ដំបង2B-3375 ក្នុងទិសដៅពីជើងទៅត្បូង បញ្ច្រាសទិសគ្នា ជាមួយជនរងគ្រោះ ដោយមានស្ថានភាពស្រវឹងព្រោះគេបានផឹកស្រា ជាមួយបងប្អូនក្រោយ ពេលជួបជុំសែនព្រេនរួច នៅភូមិជ្រៃ ក៏ចេញដំណើរមកតាមផ្លូវលំ លុះមកដល់ចំណុច កើតហេតុ បើករថយន្តគេច ជង្ហុកក៏ជ្រុលចង្កូត ទៅបុកម៉ូតូជនរងគ្រោះ ម៉ាកវ៉េវអាល់ហ្វា បង្កគ្រោះថ្នាក់តែម្ដង។

ទាក់ទិននឹងស្មៀនឃុំខាងលើនេះដែរ ក្នុងបណ្ដាញសង្គម បានស៊ែរចែកតៗគ្នា ដោយបានធ្វើការរិះគន់ ចំពោះកាយវិការរបស់ស្មៀនឃុំ ដែលបញ្ចេញអត្តចរិត ក្អេងក្អាង មិនទទួលកំហុសរបស់ខ្លួន បម្រុងវាយនិងគំរាមសម្លាប់ ទៅលើបុរសចំណាស់ម្នាក់ ដែលជាសាច់ញាតិ ជនរងគ្រោះបានចេញទៅសម្របសម្រួល ដើម្បីបញ្ជៀសហិង្សា តែស្មៀនឃុំរូបនោះមិនមានសុជីវធម៌ជាអ្នកអនុវត្តច្បាប់ ហើយគេរង់ចាំមើលថា តើមន្ត្រីអនុវត្តច្បាប់ដូចលោកស្មៀនឃុំ មានទោសដែរឬទេ ដែលមានចេតនាគំរាមសម្លាប់ ក្នុងពេលដែលសាច់ញាតិ ជនរងគ្រោះ ទៅជួយសម្របសម្រួលនោះ ។

លោក ប៊ួយ កែវ ស្មៀនឃុំអះអាងថា លោកមិនស្រវឹងនោះទេ តែបច្ចុប្បន្នលោក បាននៅជុំគ្នា សម្របសម្រួល ជាមួយជនរងគ្រោះ៕