ភ្នំពេញ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១នេះ បានដាក់ចេញវិធានការរដ្ឋបាលផ្អាកការជួបជុំ ផ្អាកសកម្មភាពអាជីវកម្មដូចជា ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារចល័ត ហាងលក់ភេសជ្ជៈ (គ្រឿងស្រវឹង) ដែលបើកបម្រើអតិថិជន ត្រូវផ្អាកទទួលភ្ញៀវជាបណ្ដោះអាសន្ន ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺរយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូវីដ១៩ ក្នុងភូមិសាស្ដ្រខេត្តកំពង់ស្ពឺ។