ភ្នំពេញ៖ សូមចូលរួមត្រេកអរ តារាចម្រៀងល្បីឈ្មោះប្រចាំហង្សមាស លោក ណុប បាយ៉ារិទ្ធ បានជាសះស្បើយពីជំងឺកូវីដ១៩ ហើយ និងត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក ១៤ថ្ងៃទៀត ដើម្បីតាមដានសុខភាព ។
លោក ណុប បាយ៉ារិទ្ធ បានសរសេរលើហ្វេសប៊ុក មុននេះបន្តិច ក្នុងន័យដើមទាំងស្រុង ដូចខាងក្រោម៖
២៥ថ្ងៃគត់នៃការសម្រាកព្យាបាលរបស់ខ្ញុំ ខ្ញុំសូមសំពះអរគុណ ចំពោះការយកចិត្តទុកដាក់ព្យាបាលដល់រូបខ្ញុំក៍ដូចជាអ្នកជម្ងឺទាំងអស់ដែលសម្រាកព្យាបាលនៅសណ្ឋាគារThe Great Duke Hotel ។
ថ្ងៃនេះខ្ញុំទទួលបានតំណឹងល្អ គឺលទ្ធផលអវិជ្ជមាន២ដង លោកគ្រូពេទ្យបានអនុញ្ញាត្តិអោយចេញទៅធ្វើចត្តាឡីស័កបន្តរនៅផ្ទះ១៤ថ្ងៃបន្ថែម។ ខ្ញុំបានទៅផ្ទះហើយ???
ខ្ញុំសូមថ្លែងអំណរគុណអស់ពីចិត្ត ចំពោះក្រុមលោកគ្រូពេទ្យស្ម័គ្រចិត្តក៏ដូចជាលោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់ ដែលអញ្ជើមមកពីមន្ទីពេទ្យ
មន្ទីសុខាភិបាល និង មណ្ឌលសុខភាព??????
– គ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ( TYDA )
– គ្រូពេទ្យមន្ទីពេទ្យកម្ពុជាចិន ព្រះកុសៈមៈ ហៅពេទ្យ
ព្រះសង្ឃ
– គ្រូពេទ្យមកពីមណ្ឌលជាតិ កំចាត់ជំងឺរបេង និង
ហង់សិន
– គ្រូពេទ្យមកពីមន្ទីពេទ្យកុមារជាតិ
– គ្រូពេទ្យមកពីមណ្ឌលសុខភាពកោះដាច់
– គ្រូពេទ្យមកពីមន្ទីសុខាភិបាលភ្នំពេញ
– គ្រូពេទ្យមកពីមណ្ឌលសុខភាពភ្នំពេញថ្មី
– គ្រូពេទ្យមកពីមណ្ឌលសុខភាព មិត្តភាពកម្ពុជាចិន
សែនសុខ
– គ្រូពេទ្យមកពីមណ្ឌលសុខភាពក្រាំងធ្នង់
និងបុគ្គិលស័គ្រចិត្តទាំងអស់ ក៏ដូចជាផ្នែកអនាម័យ
បើកបរ និងចែកម្ហូបអាហារតាមបន្ទប់ដែលមានវត្តមាន
និងបំពេញបេសកកម្មដ៍សស្រាក់សស្រាំនៅទីនេះ
ម៉ោងនេះ ពេលនេះខ្ញុំមានអារម្មណ៍ថាខ្លួនឯងដូចកើតម្តងទៀត ហើយសូមអរគុណនិងចងចាំនៅគុណូប្បការៈរបស់លោកគ្រូអ្នកគ្រូជាប់ក្នុងចិត្តជានិច្ច ។
សូមទទួលយកនៅការគោរពពីខ្ញុំបើទោះជាខ្ញុំមិនមានឱកាសបានសំពះអរគុណដោយផ្ទាល់??????
សូមលោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់ មានសុខភាពមាំមួន កម្លាំងក្លាំងក្លា មានសេចក្តីសុខ និងបន្តរជួយស្រោចស្រង់និងផ្តល់ក្តីសង្ឃឹមដល់អ្នកជំងឺផ្សេងទៀតដែលកំពុងព្យាបាល ??????
សូមជូនពរបងប្អូនអ្នកជម្ងឺទាំងអស់នៅThe Great Duke Hotel ឆាប់ជាសះស្បើយត្រឡប់ទៅជួបជុំគ្រួសារវិញ ពិសេសជៀសផុតពីហានិភ័យនានា??????