ភ្នំពេញ៖សាលាខណ្ឌទួលគោក បានអោយដឹងថា ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យមន្ទីពេទ្យបង្អែក នៃមន្ទីសុខាភិបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួល ពីគណៈបញ្ជាការឯកភាព ខណ្ឌទួលគោក ក្រុមគ្រូពេទ្យបានរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០១នាក់ នៅចំណុចផ្ទះលេខ២៩៣ ផ្លូវ២៤៥ ភូមិ១ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បច្ចប្បន្នចំពោះទីតាំងខាងលើ ត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌ បិទជាបណ្ដោះអាសន្ន៕