តិរច្ឆានមែន! ចាប់រំលោភ​​ ក្មេងស្រីអាយុ១០ឆ្នាំ ចំនួន​០៣​ដង​ ហើយ​គំរាម​មិន​អោយ ​ប្រាប់​អ្នកដទៃទៀត

0

ភ្នំពេញ ៖​ បុរសល្មោភកាម ម្នាក់ ត្រូវកម្លាំង​អធិការដ្ឋាន​ នគរបាល​ស្រុក​បាណ​ន់​ ធ្វើការឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​៣០​ ខែមីនា​ ឆ្នាំ​២០២១​ ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​ លើ​អនីតិជន​អាយុ​១០​ឆ្នាំ​មួយ​ កើតឡើង​ នៅ​ត្រង់​ចំណុច​បឹង​អន្លក់​ ភូមិ​…​ឃុំ​ស្នឹង​ ស្រុក​បាណ​ន់​។​

​ជនសង្ស័យ​ឈ្មោះ​ ម៉ៃ​ ម៉ាត់​ ភេទ​ប្រុស​ អាយុ​ ៣៩​ឆ្នាំ​ រស់នៅ​ភូមិ​ស្នឹង​កើត​ ឃុំ​ស្នឹង​ ស្រុក​បាណ​ន់​ បាន​ចាប់រំលោភ​សេពសន្ថវៈ​លើ​ក្មេង​ស្រី​ឈ្មោះ​ រ​.​ស​.​ច​.​ខ​.​រ​ អាយុ​ ១០​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ​ ក្នុង​ពេល​ដែល​ជនសង្ស័យ​ជិះ​កង់​ឌុ​ប​ ជន​រង​គ្រោះ​ ទៅ​ដោះ​ត្រី​មង​ នៅ​ទីតាំង​កើតហេតុ​ខាងលើ​។​

​តាម​ចំលើយ​ របស់​ក្មេង​ស្រី​រង​គ្រោះ​ បាន​បញ្ជាក់​អោយ​ដឹង​ថា​ ជនសង្ស័យ​បាន​ចាប់រំលោភ​ខ្លួន​ ចំនួន​០៣​ដង​រួច​មក​ហើយ​ ដោយ​គំរាម​មិន​អោយ​ប្រាប់​អ្នក​ដទៃ​។​

​ករណី​នេះ​ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច ​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់​ ៕