តាមសេចក្តីរាយការណ៍របស់អង់គ្លេស Manchester Evening News បានផ្សាយថា ក្លិបមេឃខៀវ Man City កំពុងមានភាគរយខ្ពស់ថានឹងអាចនាំយកខ្សែប្រយុទ្ធន័រវេសន៍ Erling Haaland ដើម្បីមកជំនួស Aguero។
បន្ថែមពីនេះទៀត ពួកគេក៏បានត្រៀមរួចរាល់ហើយ ដើម្បីបើកកិច្ចចរចាជាមួយកីឡាកររូបនេះ ឱ្យបានមុនរដូវក្តៅមកដល់ ដើម្បីការពារពីការចង់បានពីក្លិបដ៏ទៃ នៅក្នុងតំបន់អឺរ៉ុប
ដូចជា Manchester United, Chelsea, Real Madrid និង Barcelona។
គួរបញ្ជាក់ដែរថា Dortmund បានប្រកាសតម្លៃផ្លូវការសម្រាប់ខ្សែប្រយុទ្ធរូបនេះហើយ ខណៈតម្លៃផ្តាច់កុងត្រារបស់ Haaland គឺឈានដល់ចំនួន ១៥០ លានផោន ឬប្រមាណជា (២០០ លានដុល្លាអាមេរិក)៕