ភ្នំពេញ៖ លោក លោក ម៉េង វិមានតារា អធិការខណ្ឌមានជ័យបានឲ្យដឹងថា គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ សហការជាមួយក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានចុះយកសំណាក បុគ្គលិកពេទ្យ គ្លីនិក អ៊ីលីត អ្នកពាក់ព័ន្ធជាមួយអ្នកជម្ងឺ កូវីដ១៩ ម្នាក់ អាយុ ៤៣ឆ្នាំ (វិជ្ជមានកូវីដ១៩) បានមកកំដរប្អូនឆ្លងទន្លេ នៅថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ឆ្នាំ២០២១ ។
ការចុះយកសំណាកនេះធ្វើឡើងនៅចំណុច គ្លីនិក អ៊ីលីត ក្រុមទី២ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
?
លទ្ធផល ក្រុមគ្រូពេទ្យ យកសំណាក បុគ្គលិកពេទ្យ សរុប ចំនួន៩នាក់ ស្រី៧នាក់ ។
?អនកសម្រាកព្យាបាលនៅក្នុងពេទ្យ ឆ្លងទន្លេ ១នាក់ អ្នកកំដរចំនួន ៥នាក់ ស្រី ៣នាក់ សរុបចំនួន ១៥នាក់ ស្រី១០ នាក់ ។
បច្ចុប្បន្ននៅទីតាំង គ្លីនិក អ៊ីលីត ត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ហ៊ុំព័ទ្ធ ទីតាំងជាបណ្តោះអាសន្ន ៕


