សាហាវ! យាយម្នាក់កំពុងដេកលក់ ត្រូវចោរចូលមកចាប់ញុកក្រដាស និងយកកាវ៥០២ ចាក់ចូលមាត់ ដោះយកខ្សែកមាស ១ដំឡឹង…

0

ភ្នំពេញ៖ ស្ត្រីម្នាក់កំពុងដេកលក់ ត្រូវចោរចាប់បញ្ច្រកក្រដាសជូតមាត់ រួចយកកាវវិទ្យាសាស្រ្តចាក់ចូល ដោះយកយកខ្សែកមាស ១ដំឡឹង រួចគេចខ្លួនដោយសុវត្ថិភាព ហេតុការណ៍ កើតឡើងរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ នៅចំណុចភូមិតាសោម ឃុំតាសោម ស្រុកអង្គរជុំ ។

ករណីអំពើលួចដោយមានស្ថានទម្ងន់ទោសនេះ បង្កឡើងដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព ចាប់បញ្ច្រកក្រដាសជូតមាត់ចូលទៅក្នុងមាត់ រួចយកកាវវិទ្យាសាស្រ្តចាក់ ចូលទៅក្នុងមាត់ជនរងគ្រោះ ខណៈកំពុងដេកក្នុងអង្រឹង ហើយដោះយកខ្សែកមាសទម្ងន់ ១ដំឡឹង គេចខ្លួនបាត់តែម្ដង ។

ជនរងគ្រោះឈ្មោះ យ៉ម រួម ភេទស្រី អាយុ៦៨ឆ្នាំ (រងរបួសស្រាល) រស់នៅភូមិ ឃុំកើតហេតុខាងលើ ។ ករណីនេះសមត្ថកិច្ចបាន កំពុងស្រាវជ្រាវ តាមចាប់ជនសង្ស័យ ៕