ភ្នំពេញ៖ រដ្ឋបាលខណ្ឌទួលគោក បានអោយដឹងថា នៅយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែករាជធានី នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពី គណៈបញ្ជាការឯកភាពខណ្ឌ បានចុះយកអ្នកជំងឺ០១នាក់ ភេទប្រុស ជនជាតិខ្មែរ នៅចំណុចហាងTime coffee ទីតាំងផ្លូវលេខ១៣២ ភូមិ២bសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។ អ្នកជំងឺឈ្មោះ* អ៉ឹង វង្សគង់ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ។
រដ្ឋបាលខណ្ឌបណ្ជាក់ថា មូលហេតុ៖ អ្នកជំងឺស្នាក់នៅទីតាំងខាងលើ។
បច្ចុប្បន្នទីតាំង គណៈបញ្ជាការឯកភាព បិទជាបណ្តោះអាសន្ន ៕


