ភ្នំពេញ៖ បុរសម្នាក់ចុះទៅ តម៉ូទ័របូមទឹកក្នុងអណ្តូងជម្រៅ ៦ម៉ែត្រ ផុតខ្យល់អ៊ុកស៊ីសែន ដកដង្ហើមមិនបាន ក៏ដាច់ខ្យល់ស្លាប់តែម្ដង ។
សាកសពបុរសម្នាក់នោះ ត្រូវបានអ្នកភូមិស្រង់ចេញពីអណ្តូងជម្រៅ ៦ម៉ែត្រ នៅពេលបុរសរងគ្រោះបានចុះទៅ តម៉ូទ័របូមទឹកក្នុងអណ្តូង ហើយផុតខ្យល់អ៊ុកស៊ីសែន ។
បុរសរងគ្រោះឈ្មោះ ឃីន ជឿន អាយុ៥០ឆ្នាំ រស់នៅភូមិអញ្ចាញ ឃុំដារ ស្រុកចិត្របុរី និងបានជួបហេតុការណ៍ស្លាប់ ដោយផុតខ្យល់អ៊ុកស៊ីសែន ក្នុងអណ្តូងតៅនៅខាងក្រោយផ្ទះ នៅព្រឹកថ្ងៃទី៣០ ខែមីនា ។