ឲ្យរៀងកុំចេះតែហ៊ាន! ក្មេងស្ទាវ១ក្រុម បន្លំខ្លួនជាប៉ូលិស បម្រុងប្លន់លុយពីចិន មានអីត្រូវចិនដេញចាក់វិញផ្អើល…

0

ភ្នំពេញ៖ ក្មេងស្ទាវមួយក្រុមបន្លំខ្លួនជាប៉ូលិស បម្រុងប្លន់យកលុយពីជនជាតិចិន ប៉ុន្តែត្រូវចិនដេញចាក់វិញ ផ្អើលពេញមាត់ទន្លេ កាលម៉ោង១០យប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយមាត់ទន្លេ ក្នុងសង្កាត់ផ្សារកណ្តាល ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ដំបូងមានក្រុមក្មេងស្ទាវបន្លំខ្លួន បម្រុងនឹងប្លន់យកលុយពីជនជាតិចិន តែជនជាតិចិនក៏ទៅយកកាំបិតចុងស្រួច ដេញចាក់រត់អស់។ មួយសន្ទុះក្រោយមក មានយុវជនម្នាក់ផ្សេងទៀត ដែលមានដំបងរលាស់ បានជិះម៉ូតដេញតាមជនជាតិចិន ខណៈដេញតាម ចិនស្មានជាគ្នា របស់ក្រុមក្មេងស្ទាវ ក៏ដេញចាក់ទៀត ធ្វើឲ្យយុវជនម្នាក់នោះ រេចង្កូតទៅបុករថយន្តមួយគ្រឿង។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចខណ្ឌដូនពេញ បានចុះឃាត់ខ្លួនអ្នកទាំងពីរ យកទៅប៉ុស្តិ៍ដើម្បីធ្វើការសាកសួរបន្ត ៕