គួរឲ្យបារម្មណ៍! DJ ក្ដិប ចេញអាការក្អកហត់ និងអស់កម្លាំង ត្រូវបានគ្រូពេទ្យដឹក ទៅមន្ទីពេទ្យ បង្អែកខេត្តសៀមរាប ដើម្បីពិនិត្យ និងតេស្តរកកូវីដ១៩

0

ភ្នំពេញ៖ ម្ចាស់បទដើមខែកណ្តាលខែ ចុងខែ ដែលគេស្គាល់ថា ជា Dj ក្ដិប បានលេចចេញនូវអាការ ក្អកហត់ និងអស់កម្លាំង ធ្វើឲ្យមានការបារម្ភយ៉ាងខ្លាំង ហើយត្រូវបានក្រុមគ្រូពេទ្យ យករថយន្តសង្គ្រោះនាំទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីពិនិត្យនិងតេស្តរកកូវិដ១៩ ។

យោងតាមគណនី ហ្វេសប៊ុក ឈ្មោះ “Kdep Eysan” បានឲ្យដឹងថា «នៅ វេលា ម៉ោង១៣:០០នាទី ថ្ងៃ ទី ២៨ ខែមីនាឆ្នាំ២០២១នេះ នៅ សាលារុកោសល្យ មានករណី បុរសម្នាក់ឈ្មោះចាន់សំណាង ហៅឌីជេក្តិប ភេទប្រុស អាយុ ៣៣ឆ្នាំ ជាបុគ្គលិកផលិតកម្មហង្ស បានជិះPassapp ពាក់ស្លាកលេខសៀមរាប 1AH-8272 របស់ ឈ្មោះ ផុម ឆេន ភេទប្រុសអាយុ ៣៣ឆ្នាំ បានចូលមកពិនិត្យសុខភាព បន្ទាប់ពីមានអាការៈក្អកហត់ អស់កម្លាំង ។

គណនីហ្វេសប៊ុកដដែកបន្តថា ឈ្មោះចាន់ សំណាង ហៅឌីជេក្តិប បាន ជិះរថយន្តផ្ទាល់ខ្លួនចូលមកដល់ក្នុងក្រុងសៀមរាប កាល ពីថ្ងៃទី ១៨ ខែមីនាឆ្នាំ២០២១កន្លងទៅ ដោយស្នាក់នៅផ្ទះបងប្អូននៅចំណុចភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង សៀមរាប។

បច្ចុប្បន្នក្រុមគ្រូពេទ្យ បានយករថយន្តសង្គ្រោះនាំ DJ ក្ដិប ទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីពិនិត្យនិងតេស្តរកកូវិដ១៩ ចំណែកអ្នករត់Passup បានស្នើរអោយ នៅសាលាគរុកោសល្យ ជាបណ្តោះអាសន្ន ៕