ក្ដៅៗ! រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ១០៥នាក់ទៀត

0

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ១០៥នាក់បន្ថែមទៀត ក្នុងនោះអ្នកឆ្លងក្នុងសហគមន៍ចំនួន ១០៤នាក់ និងអ្នកដំណើរមកពីក្រៅប្រទេសម្នាក់ ខណៈមានអ្នកជាសះស្បើយ ៤នាក់ ។

សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី៣០ មីនានេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ២៣៧៧នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១១៧៦នាក់ អ្នកកំពុងព្យាបាលចំនួន ១១៨៦នាក់ និងមានអ្នកស្លាប់ ១១នាក់ ៕