ភ្នំពេញ៖ ក្រុមការងារប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានស្រាវជ្រាវកោះហៅបុគ្គលម្នាក់ ឈ្មោះ គង់ វណ្ណឫទ្ធិ ដែលបានផ្សព្វផ្សាយប្រឌិត ព័ត៌មានលក្ខណៈញុះញង់ និងរើសអើង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូពេទ្យ និងកងកម្លាំងនគរបាលប្រចាំការ នៅកន្លែងធ្វើចត្ដាឡីស័ក ថា សុទ្ធតែអ្នកផ្ទុកមេរោគ កូវីដ-១៩ ដោយបានគោលការណ៍ឯកភាពពីថ្នាក់ដឹកនាំខេត្ដ និងការទទួលស្គាល់អំពីកំហុស ។
បុគ្គលខាងលើបានធ្វើការ សុំទោសដល់លោកគ្រូ អ្នកគ្រូពេទ្យ កងកម្លាំងនគរបាល ប្រជាពលរដ្ឋ ដោយសន្យាថា និងកែខ្លួនឈប់ប្រព្រឹត្ដនូវទង្វើ មិនគួរគម្បីរើសអើងចំពោះអ្នកកូវីដ-១៩ និងប្ដេជ្ញាការពារព័ត៌មានញុះញង់គ្រប់រូបភាព ។
ជាចុងក្រោយក្នុងនាមខ្លួន ជាពលរដ្ឋខ្មែរមួយរូបសូមចូលរួម គាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរ ជៀសផុតពីជំងឺកូវីដ-១៩ «៣ ការពារ ៣កុំ» ៕
https://web.facebook.com/KampongSpeuPolice/videos/1415372112148140/