ភ្នំពេញ៖ ផ្ដើមចេញពីរឿងស្រីប្រកាន់ប្រុសប្រកែក ផ្អើលទាំងលោកអភិបាលខណ្ឌ និងលោកអធិការខណ្ឌ ដឹកនាំកម្លាំងចុះទៅសកលវិទ្យាល័យជាតិគ្រប់គ្រង ។ ហេតុការណ៍នេះ កើតឡើងកាលពីល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ នៅចំណុចសកលវិទ្យាល័យជាតិគ្រប់គ្រង ស្ថិតនៅសង្កាត់វត្តភ្នំ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មានស្ត្រីម្នាក់ជាបេឡា នៅសកលវិទ្យាល័យជាតិគ្រប់គ្រង និងភាគីខាងប្រុសជាអ្នកខាងក្រៅ ដែលមានទំនាក់ទំនងជាមួយគ្នាជាយូរមកហើយ បានចូលទៅក្នុងសាលា ក្រោយមកមិនដឹងជា មានរឿងអ្វីកើតឡោះងនោះទេ ក៏ផ្អើលកម្លាំងសមត្ថកិច្ច ចុះទៅតែម្ដង ។ បន្ទាប់ពីចូលបានមួយសន្ទុះ ក៏ឃើញកម្លាំងសមត្ថកិច្ចម្នាក់ថយរថយន្ត ចូលនាំខ្លួនបុរសម្នាក់នោះ ទៅអធិការខណ្ឌដើម្បីសួរនាំបន្ត និងចាត់ការទៅតាមនីតិវិធីច្បាប់ ៕



