ភ្នំពេញ៖ លោក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ នៅយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ក្រុមគ្រូពេទ្យបានចុះយកអ្នកជំងឺកូវ១៩ ចំនួន១២នាក់ ទៅសម្រាកព្យាបាលនៅមន្ទីពេទ្យហ្លួងម៉ែ ។
សូមបងប្អូនកុំធ្វែសប្រហែសឲ្យសោះ ត្រូវតែអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ៣ការពារ ៣កុំ និងវិធានការរបស់ក្រសួងសុខាភិបាល ។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គហ្វេសប៊ុក លោក អធិការខណ្ឌមានជ័យ បានសរសេរយ៉ាងដូចនេះថា «អ្នកវិជ្ជមានកូវិដ១៩ ចំនួន១២នាក់ នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ ត្រូវបានក្រុមគ្រូពេទ្យ មកយកទៅសម្រាកព្យាបាល នៅមន្ទីពេទ្យហ្លួងម៉ែ ក្នុងនោះក៍មានទារកអាយុ០៩ខែម្នាក់ ដែលអវិជ្ជមានត្រូវរួមដំណើរជាមួយម្តាយ ទាំងក្តុកក្តួល ខណៈដែលមួយគ្រួសារទទួលបានលទ្ធផល ពិនិត្យសំណាកលើកទី១ វិជ្ជមាន១០នាក់ នៅចំណុចផ្លូវលេខ៣២BT ផ្ទះលេខ១៤២ ក្រុម៥ ភូមិក្បាលទំនប់៣ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ» ។
លោកអធិការខណ្ឌមានជ័យ បញ្ជាក់ថា ក្រុមគ្រូពេទ្យមន្ទីរបង្អែកខណ្ឌច្បារអំពៅ បានចុះមកយកអ្នកជំងឺ COVID-19ជនជាតិខ្មែរ ដូចមានរាយនាមខាងក្រោម៖
១-ភេទស្រី អាយុ ៦៦ឆ្នាំ
២-ភេទស្រី អាយុ ៣០ឆ្នាំ
៣-ភេទប្រុស អាយុ ២៩ឆ្នាំ
៤-ភេទស្រី អាយុ ៦១ឆ្នាំ
៥-ភេទស្រី អាយុ ៣១ឆ្នាំ
៦-ភេទស្រី អាយុ ៣៩ឆ្នាំ
៧-ភេទស្រី អាយុ ៣៦ឆ្នាំ
៨-ភេទប្រុស អាយុ ៤៣ឆ្នាំ
៩-ភេទស្រី អាយុ ២១ឆ្នាំ
១០-ភេទប្រុស អាយុ ៦ឆ្នាំ
១១-ទារកអាយុ ៩ខែ អវិជ្ជមាន និងសមាជិក៦នាក់ទៀតយកទៅធ្វើចត្តាឡីស័ក នៅមន្ទីពេទ្យអង្គរអន្តរជាតិ(ជិតផ្សារចាស់)។
ចំណុចផ្លូវ៦៩BT ផ្ទះលេខ១៤៧ ក្រុម៤ ភូមិក្បាលទំនប់៣ សង្កាត់បឹងទំពន់២ អ្នកវិជ្ជមានកូវិដ១៩ ភេទស្រី អាយុ២៧ឆ្នាំ
នៅចំណុចបុរីសូនី ផ្ទះលេខ៣៦៨A ផ្លូវលេខ៨១ ក្រុមទី៩ ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ អ្នកវិជ្ជមានម្នាក់ ភេទប្រុស អាយុ ៣០ឆ្នាំ។
ចំពោះទីតាំងទាំង០៣ខាងលើ ត្រូវបានហ៊ុំព័ទ្ធជាបណ្តោះអាសន្ន ៕





