ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានច្រាលចោលទាំងស្រុងនូវការផ្សព្វផ្សាយប្រឌិតពីអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន ដែលបានលើកឡើងថា លោកស្រីឧកញ៉ា ស៊ុយ សុផាន ទទួលមរណភាពដោយសារចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។
ក្រសួងបានបញ្ជាក់ថា រូបភាពអ្នកចាក់វ៉ាក់សាំងនេះ មិនមែនជារូបភាពរបស់សពទេ សូមអ្នកប្រឌិតរឿងទាំងឡាយមានសីលធម៌ផង ។