មួយទៀតហើយ! អ្នកធ្លាប់ចូលទៅក្នុងហាង The Body Shop សាខាផ្សារទំនើបអ៊ីអន១ សូមទៅតេស្តរកកូវីដ១៩

0

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានចូលទៅក្នុងហាង The Body Shop សាខា ផ្សារទំនើប អ៊ីអន ១ជាន់ផ្ទាល់ដី អគារលេខ ១៣២, ផ្លូវសុធារស

ចាប់ពីថ្ងៃទី១៤  ខែមីនា ដល់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២១ទៅតេស្តរកកូវីដ១៩  ប្រសិនបើមានរោគសញ្ញា ព្រោះអ្នកវិជ្ជមានកូវិដ១៩ បានទៅទីតាំងនេះ។

យោងតាម អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអោយដឹងថា ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩​​ (#COVID-19) ដែលមានទីតាំងនៅ ៖ ​វិទ្យាល័យ​បាក់ទូក, វិទ្យាល័យ​បឹង​ត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម​, មន្ទីរ​ពេទ្យខ្មែរ-សូវៀត​, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន), មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា​ ។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ ៕