ផ្អើលទាំងព្រឹក! ប្រទះឃើញមន្រ្តីប៉េអឹម ម្នាក់ដេកស្លាប់ ក្នុងឡាន ដោយមិនទាន់ដឹង មូលហេតុ

0

ភ្នំពេញ ៖ហេតុការណ៍គួរអោយភ្ញាក់ផ្អើលមួយ បានកើតឡើងតាមបណ្ដោយផ្លូវជាតិលេខ១ ដោយប្រពលរដ្ឋ បានប្រទះឃើញ មន្ត្រីកងរាជអាវុធហត្ថ ស្រុកលើកដែក ម្នាក់ ដេកស្លាប់ ក្នុងរថយន្តក្បែរ ចិញ្ចើមផ្លូវ នៅស្រុកកៀនស្វាយ។

ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល ដល់ពលរដ្ឋនិងសមត្ថកិច្ច កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ នូវ សាវឿន មានតួនាទី ជាមេបញ្ជាការរង PM ស្រុកលើកដែក ខេត្តកណ្ដាល(ស្លាប់ក្នុងរថយន្ត)។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យ«ដើមរាំង»ដឹងថា៖ នៅមុនពេលកើតហេតុគេមិនដឹងថា៖រថយន្តរងគ្រោះបើកយ៉ាងម៉េចនោះទេ..?។

ស្រាប់តែពលរដ្ឋដឹកគោយកទៅចង ក៏ប្រទះឃើញរថយន្តរងគ្រោះម៉ាក camry ហើមពណ៌ស ពាក់ស្លាកលេខកណ្ដាល2A 28 95 ធ្លាក់នៅចិញ្ចើមផ្លូវ ទៅវិញ។ ដោយម៉ាស៊ីនមិនទាន់រលត់នោះឡើយ ពេលនោះប្រជាពលរដ្ឋ ក៏បានអេីតមើល ឃើញស្ថានភាពជនរងគ្រោះ ដេកស្លាប់នៅក្នុងរថយន្ត។ហេីយភ្លាមនោះប្រជាពលរដ្ឋ ក៏បានរាយការណ៍ឱ្យសមត្ថកិច្ច មូលដ្ឋាន ចុះមកដល់កន្លែងកើតហេតុភ្លាមៗផងដែរ។

សមត្ថកិច្ចបានចុះមកដល់ កន្លែងកើតហេតុ និងបានទាក់ទងទៅក្រុមគ្រួសារ របស់សពជនរងគ្រោះ ឲ្យមកដល់កន្លែងកើតហេតុ។ ប៉ុន្តែសមត្ថកិច្ចជំនាញ មិនទាន់បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ឬមួយ ក៏ស្លាប់ដោយសារការគាំងបេះដូង នោះទេ..?។

បើយោងតាមប្រភព ពីក្រុមគ្រួសារបានបញ្ជាក់ឲ្យដឹងថា៖ «ជនរងគ្រោះមាន ជំងឺគាំងបេះដូង» សមត្ថកិច្ចកំពុងតែរង់ចាំមន្ត្រីជំនាញ ចុះមកកកន្លែងកើតហេតុ ដើម្បីធ្វើកោសល្យវិច្ឆ័យផងដែរ៕