បន្ទាន់! អ្នកធ្លាប់ចូលហូបអាហារនៅ Park Café ខណ្ឌទួលគោក សូមទៅតេស្តរកកូវីដ១៩

0

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅហូបអាហារនៅភោជនីយដ្ឋាន ឈ្មោះ “Park Café” មានទីតាំងស្ថិតនៅផ្លូវ128 សង្កាត់ទឹកល្អក់១, ខណ្ឌទួលគោក នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ម៉ោង ១៧៖១៤នាទី ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ កូវីដ១៩​​ ។

យោងតាមហ្វេសប៊ុក អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅមុននេះបន្តិច បានឲ្យដឹងថា អ្នកវិជ្ជមានជំងឺកូវីដ-១៩ ធ្លាប់បានចូលទៅហាងនោះ កាលពីម៉ោង ១៧៖១៤នាទី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ។

ចំពោះទីតាំងអាច់ទៅធ្វើតេស្តបានរួមមាន៖ ​វិទ្យាល័យ​បាក់ទូក, វិទ្យាល័យ​បឹង​ត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម​, មន្ទីរ​ពេទ្យខ្មែរ-សូវៀត​, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន), មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា​ ។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ ៕