ស្ថាបនិកក្រុមផានអ៊ីមិច ឧកញ៉ា ស៊ុយ សុផាន ទទួលមរណភាព

0

ភ្នំពេញ៖ ឧកញ៉ា ស៊ុយ សុផាន ស្ថាបនិកក្រុមផានអ៊ីមិច បានទទួលមរណភាព អាយុ៦២ឆ្នាំ ។ នេះបើតាម ហ្វេសប៊ុក លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ។

លោកស្រី ហ៊ុន ស៊ីណាត បានសរសេរដូច្នេះថា៖ «ខ្ញុំនិងស្វាមី សូមចូលរួមសម្ដែងនូវសមានទុក្ខដ៏សែនក្រៀមក្រំ និងសោកស្ដាយជាទីបំផុតជាមួយនឹងក្រុមគ្រួសារនៃសព ដែលបានបាត់បង់មនុស្ស ជាទីគោរពស្រឡាញ់របស់ខ្លួន។ ខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខ ដោយក្ដីអាឡោះអាល័យបំផុត និងសូមបួងសួងឲ្យដួងវិញ្ញាណក្ខន្ធលោកជំទាវឧកញ៉បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។