ភ្នំពេញ៖ គួរតែគិតពិចារណាឡើងវិញ ឲ្យបានច្បាស់ គ្រប់គ្នាគេកំពុងភ័យខ្លាច និងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ បែរជានៅមានក្រុមមួយចំនួនតូច នាំគ្នាផឹកស៊ីច្រៀងរាំយ៉ាងសប្បាយទៅវិញ ។
ជាក់ស្ដែង កាលពីយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ដោយអនុវត្តតាមការណែនាំរបស់លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអូឡាំពិក បានចុះល្បាត តាមគោលដៅនានាក្នុងមូលដ្ឋាន ដោយបានធ្វើការណែនាំអប់រំ និងបញ្ឈប់សកម្មភាពជួបជុំផឹកស៊ីឡូឡា ដែលផ្ទុយពីការណែនាំរបស់ក្រសួងសុខាភិបាល ៕


