ភ្នំពេញ៖ អាជ្ញាធរខេត្តកណ្ដាល បានចេញសេចក្ដីប្រកាសព័ត៌មាន បានអោយដឹងថា អំពាវនាវសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួម ពាក់ម៉ាស់ និងរក្សាគម្លាត ឲ្យបានគ្រប់គ្នា ដើម្បីកាត់ផ្តាច់សង្វាក់ នៃឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ អាជ្ញាធរនឹងធ្វើការផាកពិន័យ ចំពោះបងប្អូនិងរក្សាគម្លាដែលមិនបានអនុវត្តតាមការណែនាំនេះ។
យោងតាមអនុក្រឹត្យ ស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះធ្នាក់ធ្ងន់ធ្ងរផ្សេងទៀត បានចែងពីទណ្ឌកម្មចំពោះ «បុគ្គលមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាស» ដែលបញ្ជាក់ ២ចំណុច រួមមាន៖
-ការបំពានលើកទី១៖ ត្រូវធ្វើការព្រមាន និងធ្វើការណែនាំដោយមន្ត្រីសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច
-ការបំពានលើកទី២៖ ត្រូវផ្តន្ទាទោសពិន័យអន្តការណ៍ ចាប់ពី ២០ម៉ឺនរៀល ដល់១លានរៀល៕